សន្តីកាតារីណា គឺជាសន្តបុគ្គលមួយរូបក្នុងចំណោមសន្តបុគ្គលជាច្រើនដែលមានវត្តមាននៅ ក្នុងបញ្ជីរបស់ព្រះសហគមន៍កាតូលិក។ គាត់គឺជាសន្តបុគ្គលដែលប្រកបដោយក្តីមេត្តាករុណាដ៏លើស លុបដែលធ្វើឲ្យមនុស្សជំនាន់ក្រោយសែនគោរពកោតខ្លាច និងស្ងប់ស្ងែងចំពោះធម៌មេត្តាករុណាដែល កំរនិងមានអ្នកណាប្រដូចបាន។ អាស្រ័យលើជីវប្រវត្តិដែលគួរឲ្យមនុស្សក្នុងសកលលោកយកតម្រាប់ តាមនេះហើយ បានជាហេតុដែលជំរុញឲ្យសមាជិកនៃក្រុមវិនសេនដឺប៉ូលនៅក្នុងមណ្ឌលនិស្សិតព្រះ សហគមន៍កាតូលិកបានសម្រេច និងជ្រើសរើសយកឈ្មោះសន្តីកាតារីណាជាឈ្មោះសំគាល់ឲ្យក្រុម របស់យើងចាប់តាំងពីថ្ងៃដែលក្រុមនេះចាប់បដិសធិឡើងមកម៉្លេះ ដែលយើងឲ្យឈ្មោះក្រុមរបស់យើង ថា ក្រុមវិនសេនដឺប៉ូលសន្តីកាតារីណា ដែលសំដៅទៅលើក្រុមវិសេនដឺប៉ូលមណ្ឌលនិស្សិតព្រះសហ គមន៍កាតូលិកនេះឯង។ បុព្វហេតុដែលជាគំរូដែលជំរុញដួងចិត្តរបស់យើងក៏ដូចជាសកម្មភាពរបស់ យើងក្នុងការដាក់ខ្លួនដើម្បីបម្រើអ្នកក្រីក្រ ក៏ព្រោះតែវីរៈគំរូដ៏អស្ចារ្យនេះឯង។
នៅក្នុងព្រះសហគមន៍កាតូលិកមានតែស្ត្រីបីនាក់ប៉ុណ្ណោះជាសន្តបុគ្គលដែលជាគ្រូពេទ្យ ក្នុងចំ ណោមអ្នកទាំងបីនោះរួមមាន សន្តីតេរេសាអាវិឡា( Saint Teresa of Avila ) សន្តីតេរេសាលីស្វីស ( Saint Teresa of Lisieux) និងសន្តីកាតារីណា ( Saint Catherine of Siena ) ។
សន្តីកាតារីណា គឺជាអ្នកដែលបានរកឃើញនៅដំណោះស្រាយមួយ នៅខណៈពេលដែលមានក្រុម លោកបូជាចារ្យនិងលោកអភិបាលមានការប្រឆាំងជំទាស់គំនិតគ្នា ហើយវាក៏ជាពេលដែលមានសម្តេច ប៉ាបពីរអង្គជាអ្នកដឹកនាំព្រះសហគមន៍ក្នុងពេលតែមួយផងដែរ។ មធ្យោបាយដែលគាត់រកឃើញបាន ធ្វើឲ្យមានការបង្រួមបង្រួមគ្នាទៅជាធ្លុងតែមួយនៅក្នុងចំណោមទំនាស់ទាំងអស់។ គាត់មានការព្រួយ បារម្ភហើយយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះអ្នកក្រីក្រ ដោយបានលះបង់ស្ទើរតែពេញមួយជីវិតរបស់ គាត់ដើម្បីជនទាំងនោះ។
(នៅមានបន្ត)